កិច្ចប្រជុំអនុគណៈកម្មាធិការផ្សព្វផ្សាយ ដើម្បីត្រៀមរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ស្ពឺ សម្រាប់ឆ្នាំ២០២៤
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហន ភក្ដី អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការផ្សព្វផ្សាយ ដើម្បីត្រៀមរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ស្ពឺ សម្រាប់ឆ្នាំ២០២៤ ដែលរៀបចំនៅសាលប្រជុំ ហែម ខន ជាន់ទី៣ អគាររដ្ឋបាលខេត្ត៕