កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការសម្របសម្រួល និងអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការសម្របសម្រួល និងអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកំពង់ស្ពឺ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត ដែលរៀបចំនៅសាលប្រជុំ យឹម សុខុម ជាន់ទី១ អគាររដ្ឋបាលខេត្ត៕