កំពង់ស្ពឺ ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបឆ្លងរបាយការណ៍ប្រចាំខែមេសា និងលើកទិសដៅអនុវត្តការខែឧសភា ឆ្នាំ២០២៤ ជាមួយមន្ទីរ/អង្គភាព ជំនាញពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោកស្រី សត្យាវុធ សិរីវឌ្ឍនា នាយករងរដ្ឋបាលខេត្ត ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងកែសម្រួលរបាយការណ៍ ឱ្យមានភាពសុក្រិត និងត្រឹមត្រូវ មុនដាក់របាយការណ៍នេះ ជូនគណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ពិនិត្យ និង សម្រេច មុននឹងបញ្ជូនទៅក្រសួងមហាផ្ទៃ ៕