ពិធីផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែរទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិកប.ស.ស ជាមន្ត្រីសាធារណៈជូនដល់មន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ សហការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំពិធីផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែរទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិកប.ស.សជាមន្ត្រីសាធារណៈជូនដល់មន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ស៊ីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម វុី សំណាង អភិបាល នៃការអភិបាលខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមកងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អធិការ អធិការងស្រុក ក្រុង លោកមេប៉ុស្ត៍ ឃុំ សង្កាត់ លោកនាយក នាយករងទីចាត់ការសាលាខេត្ត មន្ត្រីរាជការចូលរួមប្រមាណជា២០០នាក់៕