រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ដកំពង់ស្ពឺ

  • 38
  • ដោយ soahak

នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត តំណាង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក លោកនាយករងទីចាត់ការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងស្រុក។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមាន ដូចខាងក្រោម

១.ផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០២៥ សណន ចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ

២.ផ្ដួចផ្ដើមរៀបចំសេចក្ដីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាការសម្រាប់រយៈពេល ១២ខែ គិតចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី ២

៣.ស្ដាប់សេចក្ដីរាយការណ៍អំពីលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលខេត្តក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត និងទិសដៅការងារដែលត្រូវអនុវត្តបន្ត

៤.បញ្ហាផ្សេងៗ ផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០០៧ សណន ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១ របស់ក្រសួងមហាផ្ទៃ ស្ដីពីនីតិវិធីនៃការសុំច្បាប់អវត្តមានពីកិច្ចប្រជុំរបស់ប្រធាននិងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ៕

អត្ថបទទាក់ទង