ព័ត៌មានលម្អិតសូមអាននូវសេចក្ដីជូនដំណឹងដូចខាងក្រោម៖
សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពី ការហាមឃាត់ ការធ្វើដំណើរ និងការបិទរមនីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១៕
សេចក្ដីណែនាំ ស្តីពីការយកចិត្តទុកដាក់តាមដានបុគ្គលសង្ស័យមានជំងឺកូវីដ១៩ ដែលចូលមករកសេវាព្យាបាលជំងឺ តាមបណ្ដាគ្រឹះស្ថានសុខាភិបាលឯកជនដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវី១៩ (COVID-19)
រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការទិញលក់-ស្វាយនៅតំបន់ផ្សារត្រែងត្រយឹង ជាមួយឈ្មោះ អ៊ឹង ឡាង ដែលមានវិជ្ជមានកូវីដ-១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនាខេត្តសៀមរាប ព័ត៌មានលម្អិតសូមអាននូវសេចក្ដីជូនដំណឹងដូចខាងក្រោម
សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឲ្យបានល្អប្រសើរ ៕
អាជ្ញាធរសម្រេចផ្អាកទីតាំង ៥កន្លែង ក្នុងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធមិត្តភក្តិរបស់អ្នកជំងឺឈ្មោះ កក្កដា សោភ័ណ្ឌ ដែលមានវិជ្ជមានកូវីដ១៩៖